​FIFA អំពាវនាវ​ឲ្យបើកចិត្ត​ លើកាលវិភាគប្រកួត World Cup ​ឆ្នាំក្រោយ

ប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានបង្ហាញការអំពាវនាវចង់ឱ្យមានការក្សា នឹងបើកចិត្ត ចំពោះពេលវេលាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 នៅពេលជួបបញ្ហាប្រឈមនឹងអាកាសធាតុ ។

សូមជម្រាបផងថា ការប្រកួតបាល់ទាត់ពិភពលោក World Cup 2026 នឹងត្រូវរៀបចំឡើងនៅខែមិថុនា ដល់ខែកក្កដា នៅពេលការប្រកួតលីគគ្រប់ប្រទេសភាគច្រើនត្រូវបានបិទ ក៏ប៉ុន្តែកាល២០២២ នៅប្រទេសកាតា បានធ្វើឡើងនៅក្រៅអនុសញ្ញាដោយធ្វើឡើងចន្លោះខែវិច្ឆិកា ដល់ខែធ្នូ ដើម្បីបញ្ចៀសអាកាសធាតុក្តៅនៅក្នុងប្រទេសស្ថិតក្នុងតបន់វាលខ្សាច់មួយនេះ ។

ជាមួយគ្នានេះរាល់ការផ្លាស់ប្តូរករណីសំខាន់ៗ នៅតែមានលទ្ធភាពជាមួយនឹងប្រតិទិនប្រកួតអន្តរជាតិ (IMC) របស់ FIFA នឹងត្រូវបានកំណត់រហូតដល់ឆ្នាំ២០៣០ ក៏ប៉ុន្តែប្រទេសអារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតឆ្នាំ២០៣៤ ក្លាយជាប្រទេសទីពីរមកពីមជ្ឈិមបូព៌ា ដើម្បីធ្វើដូច្នេះបានទៅតាមប្រទេសកាតាផងដែរ ។

លោក Infantino បានឱ្យដឹងនៅក្នុងសន្និបាតទូទៅ European Football Club នៅទីក្រុងរ៉ូម ថា «វាមិនមែនគ្រាន់តែអំពី World Cup មួយនោះទេ សូម្បីតែការលេងនៅក្នុងប្រទេសតំបន់អឺរ៉ុបមួយចំនួន ក្នុងខែកក្កដា គឺមានអាកាសធាតុក្តៅខ្លាំង ដូច្នេះប្រហែលជាយើងត្រូវគិត»។

លោកបន្តថា «យើងមានរដូវក្តៅ និងរដូវរងា ហើយនៅក្នុងពិភពលោក ប្រសិនបើអ្នកចង់លេងក្នុងពេលតែមួយនៅគ្រប់ទីកន្លែង អ្នកអាចលេងក្នុងខែមីនា ឬក្នុងខែតុលា ខណៈក្នុងខែធ្នូ អ្នកមិនអាចលេងនៅក្នុងផ្នែកមួយនៃពិភពលោកបានទេ ហើយនៅក្នុងខែកក្កដា អ្នកមិនអាចលេងបានទេ»។ លោកក៏បានផ្តល់ ក៏ដូចជាសសំណូមពរ ឱ្យគ្រប់ភាគីពាក់ពាន់ត្រូវពិចារណាចំពោះបញ្ហាទាំងអស់នេះ ហើយសូមមើលពីរបៀបដែលអាចធ្វើឱ្យកាន់តែប្រសើរឡើងសម្រាប់អ្នករាល់គ្នា។ ប្រហែលជាមានវិធីដែលអាចបង្កើនប្រសិទ្ធភាពចំពោះប្រតិទិន អំឡុងពេលកំពុងពិភាក្សា នឹងត្រូវតែមានចិត្តបើកចំហរ» ។(FN)

ការប្រកួត World Cup 2026 នឹងរៀបចំឡើងចន្លោះថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ដោយមានសហរដ្ឋអាមេរិក ម៉ិកស៊ិក កាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នាជំនាន់ទី២៣ ក្នុងទម្រង់លេងថ្មី ៤៨ក្រុម ៕

Written by 

Related posts

Leave a Comment