ប្រធានាធិបតី លោក Donald Trump ក្នុងអំឡុងការថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំរួមនៃសភា ឆ្នាំ ២០២៥ លោក អះអាងថា សហរដ្ឋអាមេរិក បានទទួលសញ្ញាភ្លើងខៀវកាន់តែខ្លាំងពីប្រទេសរុស្ស៊ី ក្នុងត្រៀមខ្លួនសម្រាប់សន្តិភាព ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។

លោក បន្តថា យើងបានពិភាក្សាគ្នាយ៉ាងដិតដល់ជាមួយរុស្ស៊ី ហើយទទួលសញ្ញាពីត្រៀមខ្លួនរួចរាល់សម្រាប់សន្តិភាព ដែលភាគីរុស្ស៊ីអះអាង។
ក្នុងន័យនេះ លោក Trump ចង់ឲ្យអាជ្ញាធរអ៊ុយក្រែន ត្រៀមខ្លួនក្នុងរបៀបណាមួយ ដើម្បីឈានទៅដល់ការសម្រេចបាននូវសន្តិភាពពេញលេញមួយ ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាកន្លងមករវាងលោក Trump និងលោក Zelensky ត្រូវបានបរាជ័យមិនអាចឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយនោះទេ ពោលគឺបញ្ចប់ពាក់កណ្ដាលទី ៕

ដោយ៖ ពេជ្រ