​ក្លិបអ្នកកាសែតកម្ពុជារៀបចំវេទិកាស្តីពីការគ្រប់សក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា

គោលបំណងផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់អំពីស្ថានភាពនៃការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពនៃប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា នៅថ្ងៃនេះក្លិបអ្នកកាសែតកម្ពុជាដែលជាសមាគមសារព័ត៌មានឈានមុខគេនៅកម្ពុជាបានសហការរៀបចំវេទិកាពិភាក្សាដូចប្រធានបទខាងលើ ដោយមានអ្នកសារព័ត៌មានជាតិ អន្តរជាតិយ៉ាងតិចប្រមាណ ៧០ នាក់ចូលរួម។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានអញ្ជើញចូលរួមជាវាគ្និនក្នុងវេទិកាដ៏មានសារសំខាន់នេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននាឱកាសនោះលោក ថោ ជេដ្ឋា បានឲ្យដឹងថា មកដល់ពេលនេះ កម្ពុជាមានប្រភពធនធានទឹកជាច្រើនសន្ធឹកសន្ធាប់ដែលបាននិងកំពុងបម្រើក្នុងការស្រោចស្រពដីស្រែចំការរបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា យើងមានអាងទឹកធំៗចំនួន ៨ កន្លែង ហើយអាចរក្សាទឹកបានពី ២៥ លានម៉ែត្រគីន ដល់ ៣០០ លានម៉ែត្រគីប។

លោក ថោ ជេដ្ឋា ក៏បានឲ្យដឹងដែរថា ចំពោះប្រព័ន្ធធារាសាស្ត្របច្ចុប្បន្នមានជាង ២០០០ កន្លែង ដោយមានទាំងខ្នាតធំ មធ្យម និងតូច ដែលអាចមានលទ្ធភាពក្រោធស្តីពីលើផ្ទៃដីចាប់ពី ៥០០ ហិកតាទ្បើង។ ទន្ទឹមនោះលោកក៏បានរំលេចឲ្យដឹងដែរថា សមត្ថភាពស្តុកទឹក ឬសន្សុំសំចៃទឹកសម្រាប់ប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា មានប្រមាណ ៤០០០ លានម៉ែត្រគីប។ នេះនិយាយតែសម្រាប់រដូវប្រាំងប៉ុណ្ណោះ ខណរដូវវស្សាយើងមានទឹកគ្រប់គ្រាន់ទៅហើយ។

យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានឲ្យដឹងថា បរិមាណនៃអាងស្តុកទឹក ប្រព័ន្ធធារាសាស្ត្រទាំងអស់នោះមិនទាន់បំពេញបានគ្រប់គ្រាន់នូវតម្រូវការនៅទ្បើយទេ ដែលទាមទារឲ្យមានការអភិវឌ្ឍបន្ថែមទៀតទាំងបរិមាណ សំខាន់ការធ្វើទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា៕

Written by 

Related posts

Leave a Comment