Trump ដំឡើង​ពន្ធសហភាពអឺរ៉ុប​ ២៥ ភាគរយ

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា EU បង្កើតឡើងដើម្បីធ្វើឱ្យអាមេរិកចុះខ្សោយ ដោយលោក ព្រមានដំឡើងពន្ធ ២៥ ភាគរយ លើការនាំចូលទាំងអស់ពីប្លុកនេះ។

លោក Trump បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃពុធ នៅឯសេតវិមានក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូងរបស់លោកក្នុងអាណត្តិទីពីររបស់លោកជាប្រធានាធិបតី។

ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានកើនឡើងចាប់តាំងពីលោក Trump ប្រកាសផែនការដើម្បីដាក់ចេញនូវពន្ធនាំចូលជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយនូវអ្វីដែល លោក ពណ៌នាថាជាអតុល្យភាពពាណិជ្ជកម្ម។

លោក​ បាន​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋបាល​របស់​លោក​ ​នឹង​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​របស់​សហភាព​អឺរ៉ុប។

លោក Trump បានបន្ថែមថា ជាទូទៅពន្ធត្រូវដំឡើង ២៥ ភាគរយ លើរថយន្ត និងផលិតផលមុខផ្សេងទៀត។

គួរបញ្ជាក់ថា លោក Trump បានសម្រេចដំឡើងពន្ធលើការនាំចូលពីប្រទេសចិន កាណាដា ឥណ្ឌា និងមួយចំនួនផ្សេងទៀត បន្ទាប់ពីចូលកាន់តំណែង៕

ដោយ៖ ពេជ្រ​           

Written by 

Related posts

Leave a Comment