អ្នកជំនាញ ថារ៉ែកម្រអ៊ុយក្រែន ពិបាកជីកទៅដល់ណាស់

អ្នកជំនាញ បានឱ្យដឹងថា អ៊ុយក្រែន កាន់កាប់ប្រហែល ៥ ភាគរយនៃធនធានរ៉ែរបស់ពិភពលោក ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ អន្ទះសារចង់អភិវឌ្ឍន៍ ប៉ុន្តែវាមិនមែនជាដីដែលងាយស្រួលក្នុងការជីកនោះទេ។

 អ៊ុយក្រែន ជាប់ចំណាត់ថ្នាក់ទី ៤០ ក្នុងចំណោមប្រទេសផលិតរ៉ែគ្រប់ប្រភេទទាំងអស់រួមបញ្ចូលគ្នា (រួមទាំងធ្យូងថ្ម) នេះបើយោងតាមការបោះពុម្ពផ្សាយឆ្នាំ ២០២៤ នៃទិន្នន័យរុករករ៉ែពិភពលោក។

ទន្ទេមនោះ អ៊ុយក្រែម ក៏ជាប្រទេសផលិតដែកធំជាងគេទី ១០ របស់ពិភពលោកក្នុងឆ្នាំ ២០២២ ផងដែរ ។

 អ្នកភូគព្ភវិទូ រួមទាំងអ្នកនៅការិយាល័យស្រាវជ្រាវភូគព្ភសាស្ត្រ និងរ៉ែរបស់បារាំង (BRGM) បានរកឃើញធនធានជាង ១០០ រួមទាំងជាតិដែក ម៉ង់ហ្គាណែស និងអ៊ុយរ៉ាញ៉ូម នៅក្នុងការសិក្សាមួយរបស់ប្រទេសអ៊ុយក្រែនដែលចេញផ្សាយនៅឆ្នាំ ២០២៣ កន្លងទៅ ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការចង់អភិវឌ្ឍន៍ធនធានកម្ររបស់អ៊ុយក្រែន ដែលមាន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment