ការប្រកួតជើងទី ១ នៃពានរង្វាន់ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញក្រុមម្ចាស់ផ្ទះ Barcelona ប្រកួតស្មើជាមួយក្រុមភ្ញៀវ Atletico Madrid ក្នុងលទ្ធផល ៤-៤។
ជំនួបដ៏ក្ដៅគគុកនេះក្រុមភ្ញៀវ Atletico បានធ្វើឱ្យក្រុមម្ចាស់ផ្ទះភ្ញាក់ផ្អើលនៅដើមតង់ទី១ ដោយបាននាំមុខ២គ្រាប់មុខ ដោយកីឡាករ Julian Alvarez នៅនាទី១ និងកីឡាករ Antoine Griezmann រកបាននៅនាទីទី៦។
ទោះបីជាយ៉ាងណាក៏ដោយ Barcelona បានវាយបករកបានគ្រាប់បាល់បញ្ចូលទីវិញដោយកីឡាករ Pedri នៅនាទីទី ១៩ និង Pau Cubarsi នៅនាទីទី ២១ និងរកគ្រាប់នាំមុខវិញនៅនាទីទី៤១ ដោយកីឡាករ Inigo Martinez ។
Barca នៅតែបន្តគ្រប់គ្រងបាល់បានយ៉ាងល្អ ហើយ Robert Lewandowski ធ្វើបានលទ្ធផល ៤-២ ដោយការតែតបញ្ចូលទីពីចម្ងាយ បន្ទាប់ពីការបញ្ជូនបាល់ដ៏អស្ចារ្យពី Lamine Yamal នៅនាទី ៧៤ ។
ប៉ុន្តែលទ្ធផលនេះបានធ្វើអ្នកគាំទ្ររបស់ Barca ខកចិត្តវិញ ក្រោយ Atletico វាយបករកគ្រាប់បាល់២គ្រាប់តាមស្មើវិញនៅចុងម៉ោងដោយកីឡាករ Marcos Llorente នៅនាទីទី ៨៤ និងមួយគ្រាប់ទៀតដោយកីឡាករ Alexander Sorloth នាទីទី៩០+៣។
លទ្ធផលនេះធ្វើឲ្យក្រុមទាំង២ នឹងប្រកជែងគ្នាបន្តក្នុងជើងទី២នៅថ្ងៃទី ២ ខែមេសា ដើម្បីសម្រេចថា តើក្រុមណានឹងឡើងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ឆ្នាំ២០២៤-២០២៥នេះ៕
