អាជ្ញាធរអ៊ីស្រាអែល បានផ្តល់ការយល់ព្រមជាបឋម ចំពោះបទឈប់បាញ់ដែលស្នើឡើងជាមួយលីបង់ ដោយរង់ចាំតែការយល់ព្រមពីគណៈរដ្ឋមន្ត្រី ប៉ុណ្ណោះ ។ នេះបើយោងតាមសារព័ត៌មាន Ynet បានរាយការណ៍ ។
ប្រភពដដែល បានបន្ថែមថា អ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក ចំពោះកិច្ចពិភាក្សា លោក Amos Hochstein ព្រមានភាគីទាំង ២ ថា លោក នឹងដកកិច្ចព្រមព្រៀងនេះវិញ ប្រសិនបើមិនមានលក្ខខណ្ឌសមស្របណាមួយនោះ។
លោក ក៏សង្កត់ធ្ងន់ថា លក្ខខណ្ឌជាមួយលីបង់ ភាគច្រើនត្រូវបានដោះស្រាយដោយដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីបញ្ចប់ ហើយឈានដល់បទឈប់បាញ់ ។
គួរបញ្ជាក់ថា ជម្លោះរវាងអ៊ីស្រាអែល និងលីបង់ កើតឡើង អំឡុងពេលទីក្រុងបេរូត ព្យាយាមលូកដៃចូលជួយតំបន់ហ្គាហ្សា ពីការវាយប្រហាររបស់ក្រុងយេរ៉ូសាឡឹម ៕
ដោយ៖ ពេជ្រ