ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជើង ឆាយ តំណាង លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ បានដឹកនាំសមាជិកក្រុមកាងារ នាំយកគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរាចំនួន៥គ្រួសារ រស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានវត្តមានចូលរួមពីសំណាក់ លោក ខូវ ថានិត មេឃុំវាលរេញ និងក្រុមការងារសម្របសម្រួលផងដែរ។
-ក្រុមគ្រួសារទាំង៥ រួមមាន៖
១. លោកយាយ កែវ ទូច អាយុ ១០៣ឆ្នាំ (ជរា)
២. លោក ស៊ីវ ភាព អាយុ ៥៧ ឆ្នាំ (ជីវភាពខ្វះខាត)
៣. លោក កាន់ ភា អាយុ ២៨ ឆ្នាំ (ពិការភាព)
៤. លោកស្រី ហេង ស្រី អាយុ ៤៥ឆ្នាំ (ជីវភាពខ្វះខាត)
៥. លោក ថាច់ សុផល អាយុ ៦៥ ឆ្នាំ (ជីវភាពខ្វះខាត)
-សម្ភារៈ និងអំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖
១- អង្ករ ចំនួន២០គីឡូ
២- មីខ្លាឃ្មុំ ចំនួន២កេស
៣-ត្រីខ ចំនួន១យួរ
៤-ទឹកសុទ្ធ ចំនួន១កេស
៥-ថវិកា ចំនួន១០០,០០០៛








