រដ្ឋមន្ត្រីសន្តិសុខ លោក Dan Jarvis បានប្រាប់ឲ្យដឹងថា ចក្រភពអង់គ្លេស មិនបដិសេធលទ្ធភាពនៃការវិលត្រឡប់របស់ទីក្រុងមូស្គូ មកកាន់ប្លុក G7 ម្តងទៀតនោះទេ ។

លោក Jarvis បាននិយាយថា តើបញ្ហានេះត្រូវពិភាក្សាជាមួយនឹងសម្ព័ន្ធមិត្តអន្តរជាតិ ឬអត់? មន្ត្រីរូបនេះ បានបន្ថែមថា នោះគឺជាបញ្ហាដែលនឹងត្រូវពិចារណានៅពេលជម្លោះអ៊ុយក្រែន ត្រូវបញ្ចប់ ។
យោងតាម លោក Jarvis បានបង្ហើបថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស នឹងលើកយកបញ្ហាជាច្រើនទាក់ទងនឹងរុស្ស៊ី និងអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី ២៧ ខែកុម្ភៈ ខាងមុខនេះ។
គួរបញ្ជាក់ថា រុស្ស៊ី បានចាកចេញពីប្លុក G7 ចាប់តាំងពីផ្ទុះជម្លោះជាមួយនឹងប្រទេសអ៊ុយក្រែនមក ដោយសារតែទណ្ឌកម្មផ្សេងៗ ៕

ដោយ៖ ពេជ្រ