Man Utd នឹងបញ្ឈប់បុគ្គលិកពី១៥០ទៅ២០០នាក់បន្ថែមទៀត

ក្រុមបិសាចក្រហម Manchester United បាននិយាយថាខ្លួននឹងកាត់បន្ថយបុគ្គលិកប្រហែល ១៥០ ទៅ ២០០នាក់ទៀត ដែលជាផ្នែកនៃវិធានការបន្ថែមដើម្បី​កាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុនៅក្លឹបបាល់ទាត់ Premier League ។ ក្លឹបបាននិយាយថាផែនការកាត់បន្ថយរចនាសម្ព័ន្ធសាជីវកម្មរបស់ខ្លួនគឺ​បានកាត់បន្ថយបុគ្គលិក​២៥០នាក់ម្ដងរួចហើយកាលពីឆ្នាំមុន។

នាយកប្រតិបត្តិក្លិបលោក Omar Berrada បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបាន​ខាតបង់ប្រាក់អស់រយៈពេល ៥ ឆ្នាំជាប់ៗគ្នា។ នេះមិនអាចបន្តបានទេ” ។

ក្លឹបបាននិងកំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងចាស់ដៃ និងកាត់បន្ថយការចំណាយចាប់តាំងពីមហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe បានកាន់កាប់ភាគហ៊ុន ២៥ ភាគរយ និងទទួលបន្ទុកប្រតិបត្តិការបាល់ទាត់របស់ពួកគេដើម្បីព្យាយាមស្តារក្លិបឡើងវិញ៕

Written by 

Related posts

Leave a Comment