អ្នក​គាំទ្រ​អ៊ុយក្រែន ​ធ្វើ​បាតុកម្ម​នៅ​​វ៉ាស៊ីនតោន ដោយអំពាវនាវឲ្យអាមេរិកបន្តគាំទ្រគៀវ

ថ្ងៃច័ន្ទនេះជាការប្រារព្ធខួបលើកទី ៣ នៃការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្រុម​គាំទ្រ​អ៊ុយក្រែន​បាន​ធ្វើ​ការ​ជួប​ជុំ​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅដើម្បី​អំពាវនាវ​ឲ្យអាមេរិក​បន្ត​ជំនួយ​និង​សាមគ្គីភាពជាមួយអ៊ុយក្រែន។

 ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅសហរដ្ឋអាមេរិក លោក Oksana Markarova បានធ្វើការចោទប្រកាន់អំពើឈ្លានពានរបស់រុស្ស៊ីថា ជាអំពើឃោរឃៅ ប្រល័យពូជសាសន៍ និងអយុត្តិធម៌ ហើយបាននិយាយថា ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតគឺចាំបាច់ណាស់សម្រាប់អ៊ុយក្រែន។

អ្នកចូលរួមបានដើរក្បួននៅមុខសេតវិមានដោយស្រែកថា “ឈរជាមួយអ៊ុយក្រែន និង “រុស្ស៊ីជារដ្ឋភេរវករ”។ ស្ត្រី​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​គ្នា​នោះ​បាន​និយាយ​ថា លោក Trump កំពុង​ស្តាប់​ព័ត៌មាន​មិន​ពិត​ជា​ច្រើន ហើយ​កំពុង​និយាយ​ពាក្យ​ដដែលៗ​អំពី​ពាក្យ​ឃោសនា​ដែល​រុស្ស៊ី​កំពុង​ដាក់​ចេញដើម្បីបោកប្រាស់អាមេរិក។

ចំណែកបុរស​ម្នាក់ទៀតក៏​បាន​ហៅ​រុស្ស៊ី​ថា​ជា​អ្នក​ឈ្លានពាន ហើយ​បាន​និយាយ​ថា ការ​ចរចា​សន្តិភាព​មិន​អាច​ធ្វើ​ឡើង​បាន​ទេ បើ​គ្មាន​ការ​ចូលរួម​ពី​ប្រទេស​ដែល​ត្រូវ​បានគេ​ឈ្លានពាននោះ។

 រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump ថ្មីៗនេះបានចាប់ផ្តើមការចរចាដោយផ្ទាល់ជាមួយរុស្ស៊ីជុំវិញបទឈប់បាញ់នៅអ៊ុយក្រែន។ចំណែកអ៊ុយក្រែនបានសម្តែងការមិនពេញចិត្តចំពោះការមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកាលពីថ្ងៃអង្គារនៅប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលលោក Trump បានហៅលោក Zelenskyy ថាជា ជនផ្តាច់ការដោយគ្មានការបោះឆ្នោត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment