ចំណាប់អារម្មណ៍គ្រូបង្វឹកវិសាខា មុនជំនួបដ៏ធំជាមួយភ្នំពេញក្រោន ល្ងាចនេះ

លោក Tunji Ayoyinka Akeeb គ្រូបង្វឹកក្រុមវិសាខា បានបង្ហាញចំណាប់អារម្មណ៍មុនជំនួបដ៏ធំ​ជាមួយភ្នំពេញក្រោន ល្ងាចនេះថា ​«ពួកយើងអត់រំពឹងថា ការប្រកួតថ្ងៃនេះ ងាយស្រួលទេ ដោយសារយើងអវត្តមានខ្សែប្រយុទ្ធសំខាន់ Ramon ព្រោះពេលមានគាត់ គឺកម្រិតការប្រកួតប្រជែងខ្លាំង តែឥលូវយើងអវត្តមានគាត់ ។ ប៉ុន្ដែទោះជាយ៉ាងណាកូនក្រុមរបស់ខ្ញុំ រៀបចំបានល្អសប្ដាហ៍នេះ ពួកគាត់ធ្វើការខ្លាំងក្នុងការហ្វឹកហាត់ ។ អ៊ីចឹងខ្ញុំមានទំនុកចិត្តលើពួកគាត់ ហើយខ្ញុំរំពឹងទុកថា កីឡាករទាំងអស់ នឹងបង្ហាញខ្លួនបានល្អ ជាមួយការលេងបាល់ទាត់ដែលល្អមើលមួយលើទីលាន ដើម្បីធានា ៣ពិន្ទុសម្រាប់ការប្រកួតក្នុងផ្ទះរបស់យើង​ថ្ងៃនេះ»៕

Written by 

Related posts

Leave a Comment