Zelenskyy បញ្ជាក់ជាថ្មីម្តងទៀតថា លោក មានក្តីសង្ឃឹមទ្បើងវិញក្រោយជួបពិភាក្សាជាមួយប្រេសិតអាមេរិក

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែងថា ជំនួបជាមួយបេសកជនអាមេរិកបានធ្វើឲ្យគាត់មានក្តីសង្ឃឹមទ្បើងវិញនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីកែប្រែទំនាក់ទំនងរវាងអាមេរិក និងអ៊ុយក្រែន ចំពេលមានជម្លោះជាមួយប្រធានាធិបតីអាមេរិក Donald Trump ។

លោក Zelenskyy បានជួបពិភាក្សាជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនលោក Keith Kellogg កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ប៉ុន្តែ​សន្និសីទ​សារព័ត៌មាន​រួម​ដែល​គ្រោង​ធ្វើ​បន្ទាប់​ពី​ការ​ប្រជុំ​របស់​ពួក​គេ​ត្រូវ​បាន​លុប​ចោល។

ក្រោយមកលោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជនថាវាជាការប្រជុំដែលស្តារក្តីសង្ឃឹមរបស់លោកឡើងវិញ។ គាត់ក៏បាននិយាយផងដែរថា “យើងត្រូវការកិច្ចព្រមព្រៀងរឹងមាំជាមួយសហរដ្ឋអាមេរិក – កិច្ចព្រមព្រៀងដែលនឹងដំណើរការយ៉ាងពិតប្រាកដ” ។

លោក Zelenskyy បានពន្យល់ថា កិច្ចប្រជុំរួមមានការពិភាក្សាអំពីស្ថានភាពនៅជួរមុខ តម្រូវការដោះលែងអ្នកទោសទាំងអស់ពីប្រទេសរុស្ស៊ី និងភាពចាំបាច់នៃប្រព័ន្ធធានាសន្តិសុខដែលអាចទុកចិត្តបាន និងច្បាស់លាស់ ដែលធានាថាសង្រ្គាមនឹងមិនវិលត្រឡប់មកវិញឡើយ។

លោក Trump និង Zelenskyy បានប្រឈមមុខដាក់គ្នានៅពេល​ដែល​អាមេរិក​ចាប់ផ្តើម​កិច្ចចរចា​បទឈប់បាញ់​ជាមួយ​រុស្ស៊ី​ដោយ​មិន​រាប់បញ្ចូល​អ៊ុយក្រែន។ លោក Trump បានហៅលោក Zelenskyy ថាជា “ជនផ្តាច់ការ” សម្រាប់ការមិនរៀបចំការបោះឆ្នោតក្នុងអំឡុងពេលសង្រ្គាម៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment