បន្ទាប់ពីសិក្សានៅក្នុងថ្នាក់ សិក្ខាសាលាស្តីពី «កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍» ព្រមទាំងបានចុះកម្មសិក្សា នៅតាមទីតាំងមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក រួចមក នៅថ្ងៃទី១៧ និង១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សិក្ខាកាមបានបន្តចុះកម្មសិក្សា នៅប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
សិក្ខាកាមទាំង៣០រូប រួមមាន៖ កម្ពុជា ឡាវ និងវៀតណាម បានស្វែងយល់ពីការងារគ្រប់គ្រង ការអភិរក្សនិងការងារអភិវឌ្ឍន៍សហគមន៍ នៅរមណីយដ្ឋានប្រាសាទព្រះវិហារនិងប្រាសាទកោះកេរ។ ទាំងនេះជាឱកាសឱ្យសិក្ខាកាមបានរៀនសូត្រ ពីតំបន់មួយទៅតំបន់មួយ ក្នុងនាមជាយុវជនវប្បធម៌ដែលកំពុងធ្វើការនៅតំបន់បេតិកភណ្ឌពិភពលោក។




