ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ និងកីឡាករ Jhon Duran រកបានពីរគ្រាប់ រួមចំណែកជួយឲ្យ Al-Nassr កក់កៅអីក្នុងការប្រកួត Asian Champions League Elite វគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃច័ន្ទ ជាមួយនឹងជ័យជម្នះ ៣-០ លើក្រុម Esteghlal របស់អ៊ីរ៉ង់។ ១គ្រាប់យប់មិញរបស់ Ronaldo គឺជាគ្រាប់ទី៩២៧របស់គាត់ផងដែរ៕
