ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីការកត់ត្រានៃយន្តហោះចំនួន ៣៦ គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) និងនាវាចម្បាំងចំនួន ៨ គ្រឿងរបស់កងទ័ពជើងទឹក PLA នៅជិតកោះនេះ។

យោងតាមក្រសួង បានឲ្យដឹងថា យន្តហោះ PLA ចំនួន ៣៦ គ្រឿង និងនាវា PLAN ចំនួន ៨ គ្រឿង កំពុងប្រតិបត្តិការ ជុំវិញកោះតៃវ៉ាន់ នៅវេលាម៉ោង ៦ ព្រឹក។ យន្តហោះចំនួន ២៩ គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យម ហើយចូលទៅក្នុងតំបន់ ADIZ ភាគខាងជើង កណ្តាល ភាគនិរតី និងភាគអាគ្នេយ៍របស់តៃវ៉ាន់។
ទីភ្នាក់ងារការពារជាតិរបស់កោះតៃវ៉ាន់ បានកត់ត្រាយ៉ាងទៀងទាត់នូវវិធីសាស្រ្តនៃយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន នាពេលកន្លងមក។
គួរបញ្ជាក់ថា តៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលក្នុងតំបន់របស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែលកងកម្លាំងដែលនៅសល់របស់គួមីនតាងដែលដឹកនាំដោយឈៀង កៃឆេក (១៨៨៧-១៩៧៥) ចាញ់នៅក្នុងសង្គ្រាមស៊ីវិលចិន ហើយជ្រកកោននៅលើកោះនេះ។ តៃវ៉ាន់ បានរក្សាទង់ជាតិ និងនិមិត្តសញ្ញាជាច្រើនទៀតនៃសាធារណរដ្ឋចិន ដែលមានមុនកុម្មុយនិស្តចូលកាន់កាប់ដីគោក។ យោងតាមជំហរផ្លូវការរបស់ប្រទេសចិន ដែលត្រូវបានគាំទ្រដោយប្រទេសភាគច្រើន រួមទាំងរុស្ស៊ី កោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ប្រទេសចិន៕

ដោយ៖ ពេជ្រ