សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានអនុញ្ញាតឲ្យក្លិបព្រះខ័នស្វាយរៀង ប្រើពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងការប្រកួតពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024-25 ជាផ្លូវកាហើយ។
តាមការជូនដំណឹងរបស់ក្លិបនៅល្ងាចថ្ងៃអង្គារបានបញ្ជាក់ថា «បន្ទាប់ពីទទួលបានការយល់ព្រមពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ព្រះខ័នរាជស្វាយរៀង សូមជូនដំណឹងដល់អ្នកគាំទ្រទាំងអស់គ្នាថា យើងនឹងប្រើប្រាស់ ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួតរបស់យើងក្នុងពានរង្វាន់ AFC Challenge League 2024-25»។
គួរដឹងថា ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ីនេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមបាល់ទាត់របស់មីយ៉ាន់ម៉ា Shan United ដោយជើងទី១ ត្រូវប្រកួតក្នុងដី ពោលគឺត្រូវបើកទ្វារពហុកីឡដ្ឋានម្ចាស់ផ្ទះស៊ីហ្គេម-២០២៣ ទទួលក្រុមភ្ញៀវ Shan United នាថ្ងៃទី០៦ ខែមីនា មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីមីយ៉ាន់ម៉ាវិញ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខ៕
