តើយើងត្រូវការពិភពលោកបែបណា? ពិភពលោកដ៏យុត្តិធម៌ដែលអភិវឌ្ឍរួមគ្នា។
ការលុបបំបាត់ភាពក្រីក្រជាគោលដៅរួមរបស់គ្រប់ប្រទេសនានាលើពិភពលោក ហើយជាតម្រូវការបន្ទាន់នៃសកលខាងត្បូងដែរ។ លោក Xi Jinping មេដឹកនាំកំពូលចិនបានអំពាវនាវច្រើនលើកថា គួរកសាងពិភពលោកដ៏យុត្តិធម៌ដែលអភិវឌ្ឍរួមគ្នា បញ្ហាក្រីក្រនៃប្រទេសកំពុងអភិវឌ្ឍន៍អាចដោះស្រាយបាន បក្សីខ្សោយក៏អាចហោះមុនគេ ហោះខ្ពស់បានដែរ ប្រទេសចិនអាចជោគជ័យ ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតក៏អាចជោគជ័យដូចគ្នា។
កាលពីឆ្នាំ២០១២ GDP សម្រាប់មនុស្សម្នាក់ៗរបស់ប្រទេសចិនត្រឹមតែ៦៣០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ក្រោយពីបានខិតខំអភិវឌ្ឍរយៈពេល៨ឆ្នាំ ដល់ឆ្នាំ២០២០ តួលេខនេះបានកើនឡើងជាង១ម៉ឺនដុល្លារអាមេរិក។
ការលុបបំបាត់ភាពក្រីក្រ ជាសមទ្ធផលសេដ្ឋកិច្ចគួរកត់សម្គាល់ជាងគេមួយក្រោយសមាជបក្សកុម្មុយនីស្តិចិនលើកទី១៨។ លោក Xi Jinping បានបង្កើតប្រព័ន្ធគោលនយោបាយ ប្រព័ន្ធការងារ និងប្រព័ន្ធច្បាប់ដែលអនុវត្តទៅអាចទទួលបានប្រសិទ្ធិភាព។ ក្នុងរយៈពេល៨ឆ្នាំ លោកបានចុះទៅត្រួតពិនិត្យការងារតាមមូលដ្ឋានរបស់ចិនលើសពី៥០ដង ដើម្បីសិក្សាស្រាវជ្រាវដោយផ្ទាល់នូវការងារលុបបំបាត់ភាពក្រីក្រ លោកបានលើកឡើងនូវការលុបបំបាត់ភាពក្រីក្រស្របពេលដែលកំពុងអភិវឌ្ឍសេដ្ឋកិច្ច គួរស្វែងរកឱ្យឃើញនូវឧស្សាហកម្មបង្កើនប្រាក់ចំណូល អភិវឌ្ឍទៅតាមលក្ខខណ្ឌពិសេសនៃតំបន់នីមួយៗ។
កាលពីខែកុម្ភៈឆ្នាំ២០២១ ប្រទេសចិនបានប្រកាសទទួលជោគជ័យក្នុងការលុបបំបាត់ភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយ នឹងតាមដានផ្តល់ជំនួយរយៈពេល៥ឆ្នាំទៀតចំពោះប្រជាជនដែលទើបចេញផុតពីភាពក្រីក្រ ដើម្បីលុបបំបាត់ហានិភ័យដែលកើតមានភាពក្រីក្រឡើងវិញឱ្យទាន់ពេលវេលា។ សូមបញ្ជាក់ថា គិតត្រឹមពេលបច្ចុប្បន្ន ឧស្សាហកម្មក្នុងស្រុកដែលបានដឹកនាំឱ្យចេញផុតពីភាពក្រីក្រចំនួន៨៣២ របស់ចិន មានទំហំសរុបលើសពី១.៧ទ្រីលានយាន់ប្រាក់ចិនហើយ ខណៈកម្រិតកំណើនប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់ៗរបស់កសិករនៅស្រុកទាំងនេះជារៀងរាល់ឆ្នាំកើនឡើងលើសពី៦% ។ នេះបានបង្ហាញយ៉ាងពេញលេញថា ការអភិវឌ្ឍដោយល្បឿនលឿន និងការកាត់បន្ថយភាពក្រីក្រដោយទ្រង់ទ្រាយធំ អាចធ្វើឡើងស្របពេលតែមួយបាន ភាពក្រីក្រមិនគ្រាន់តែអាចជម្នះប៉ុណ្ណោះទេ ថែមទាំងក៏នឹងមិនកើតមានឡើងវិញទៀតផង។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំ ដែលមានប្រជាជនច្រើន មូលដ្ឋានទន់ខ្សោយ ចិនបានចេញផុតពីភាពក្រីក្រយ៉ាងខ្លាំងទាំងស្រុង ជាកិច្ចការលំបាកយ៉ាងខ្លាំង។ រយៈពេលជាងមួយរយឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំនៃបក្សកុម្មុយនីស្តិចិន ប្រជាជនចិនសម្រេចបាននូវការរំដោះជាតិ បានដោះស្រាយបញ្ហាហូបចុកស្លៀកពាក់ មានជីវភាពរស់នៅធូរធាល្មម ធូរធាបង្គួរជាទូទៅ បានរើបម្រះចេញពីភាពក្រីក្រ កំពុងជំរុញទំនើបកម្មតាមបែបផែនចិន។ បទពិសោធន៍អភិវឌ្ឍជាតិរបស់ប្រទេសចិនបានបង្កើនទំនុកចិត្តដ៏ខ្លាំងដល់បណ្តាប្រទេសសកលខាងត្បូង៕
