មន្ត្រីការទូត​អាមេរិក​​ នឹង​ជួប​មន្ត្រី​រុស្ស៊ី​នៅ​ទីក្រុង Riyadh ថ្ងៃនេះ

ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសលោក Marco Rubio នឹងជួបជាមួយគណៈប្រតិភូរុស្ស៊ី នៅរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារនេះ។ តាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ីនឹងជួបពិភាក្សាគ្នាអំពីស្ថានភាពនៅអ៊ុយក្រែន។

អ្នកនាំពាក្យសេតវិមាន Tammy Bruce បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz និងបេសកជនពិសេសប្រចាំតំបន់មជ្ឈិមបូព៌ា Steve Witkoff នឹងចូលរួមជាមួយ Rubio សម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ីនេះផងដែរ ខណលោកRubio ក៏បានហោះហើរទៅកាន់ទីក្រុង Riyadh កាលពីថ្ងៃចន្ទម្សិលមិញ។

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងដែរថា ភាគីរុស្ស៊ីរួមមានរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov និងជំនួយការប្រធានាធិបតី Yuri Ushakov នឹងជួបពិភាក្សាជាមួយជនជាតិអាមេរិកនៅថ្ងៃនេះ។ លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតី Putin បានណែនាំអ្នកទាំងពីរឱ្យចូលរួមកិច្ចពិភាក្សានៅទីក្រុង Riyadh ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏កំពុងបំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ាផងដែរ។ គាត់បាននិយាយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីថ្ងៃអាទិត្យថាគាត់បានមកដល់ប្រទេសអារ៉ាប់រួមហើយ។ វីដេអូដែលគាត់បានបង្ហោះរួមជាមួយសារបង្ហាញពី Zelenskyy ក្នុងការពិភាក្សាជាមួយរដ្ឋមន្ត្រី UAE ។ តាមសេចក្តីរាយការណ៍ថា លោកនឹងទៅលេងកន្លែងផ្សេងទៀតក្នុងតំបន់ រួមទាំងអារ៉ាប៊ីសាអូឌីត នៅចុងសប្តាហ៍នេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment