Ronaldo នៅតែជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុត​ប្រចាំឆ្នាំ

Cristiano Ronaldo នៅតែជាអត្តពលិកដែលរកចំណូលបានខ្ពស់បំផុត​ប្រចាំឆ្នាំ 2024 នេះបើយោងតាមចំណាត់ថ្នាក់កំពូលទាំង ១០០ ដែលចងក្រងដោយ Sportico ។ តារាសញ្ជាតិ​ព័រទុយ​ហ្គាល់រូបនេះ ទោះបីជាគាត់មានអាយុ ៤០ ឆ្នាំកាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែកីឡាកររូបនេះបានឈរលើគេពីរឆ្នាំជាប់គ្នាក្នុងតារាងអត្តពលិកដែលមានប្រាក់ពលកម្មខ្ពស់បំផុតប្រចាំឆ្នាំ​ ដោយរកបានសរុប ២៦០ លានដុល្លារក្នុងមួយឆ្នាំ។

​កីឡាករបាល់បោះរបស់ក្លិប Golden State Warriors, Stephen Curry ឈរលេខពីរតែដាច់ឆ្ងាយពីអ្នកលេខមួយដោយរកបានក្នុងមួយឆ្នាំ ១៥៣.៨ លានដុល្លារ តាមពីក្រោយដោយកីឡាករប្រដាល់អង់គ្លេស Tyron Fury ១៤៧ លានដុល្លារ ខ្សែប្រយុទ្ធអាហ្សង់ទីនលេងនៅ Inter Miami, Lionel Messi ១៣៥ លានដុល្លារ និងកីឡាករបាល់បោះរបស់ Los Angeles Lakers, LeBron James ១៣៣.២ លានដុល្លារ៕

Written by 

Related posts

Leave a Comment