ក្រុមម្ចាស់ផ្ទះ Barcelona បានយកឈ្នះក្រុមភ្ញៀវ Rayo Vallecano ដោយលទ្ធផល ១-០ ដើម្បីត្រលប់ទៅកំពូលតារាង La Liga ជាលើកដំបូងចាប់តាំងពីខែធ្នូ។
ការស៊ុតបាល់ប៉េណាល់ទីក្នុងតង់ទីមួយរបស់ Robert Lewandowski គឺគ្រប់គ្រាន់សម្រាប់ Barca ដើម្បីផ្តួលគូប្រជែង Real Madrid និង Atletico Madridឡើងឈរកំពូលតារាង La Liga វិញ ។
សូមជម្រាបថា គិតត្រឹមពេលនេះ Barcelona បានឡើងឈរកំពូលតារាងជាបណ្ដោះអាសន្ន ក្រោយឆ្លងកាត់២៤ ប្រកួតមាន៥១ពិន្ទុ ស្មើ Real ប៉ុន្តែចំណេញគ្រាប់បាល់ច្រើនជាង៕
