ត្រាំ ប្រាប់ឲ្យអឺរ៉ុបទិញអាវុធពីអាមេរិកហើយផ្ដល់ដល់អ៊ុយក្រែនទៅ

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់សារព័ត៌មានសេតវិមានថា រដ្ឋបាលក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឱ្យបណ្តាប្រទេសនៅអឺរ៉ុបទិញអាវុធ និងផលិតផលផ្សេងទៀតនៃបរិវេណឧស្សាហកម្មយោធាអាមេរិក ទុកផ្ដល់សម្រាប់អ៊ុយក្រែន ។

លោក ត្រាំ បានលើកឡើងបែបនេះ អំឡុងអ្នកកាសែតសួរលោក ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធទៅកាន់ប្រទេសអ៊ុយក្រែន ។

ទន្ទឹមនោះ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់ក្នុងកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល នៃក្រុមទំនាក់ទំនងលោកខាងលិច ដែលសម្របសម្រួលការប្រគល់អាវុធទៅឱ្យអ៊ុយក្រែនថា ចំណែកដ៏លើសលប់នៃជំនួយដ៍សាហាវ និងគ្មានគ្រោះថ្នាក់ ដល់ក្រុងគៀវ នាពេលអនាគត គួរតែប្រគល់ឲ្យអឺរ៉ុប មិនមែនក្រុងវ៉ាស៊ីនតោនទេ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះជម្លោះជាមួយរុស្ស៊ីមក សហរដ្ឋអាមេរិក ក្រោមអំណាចលោក បៃ ដិន បានផ្គត់ផ្គង់នូវអាវុធ និងសម្ភារៈយ៉ាងច្រើនដល់ប្រទេសអ៊ុយក្រែន ៕

ដោយ៖ ពេជ្រ                  

Written by 

Related posts

Leave a Comment