អ្នកចាំទី Spurs កីឡាករ Vicario ទទួលការវះកាត់របួសកជើង

អ្នកចាំទី Guglielmo Vicario របស់ Tottenham Hotspur បានទទួលការវះកាត់ បន្ទាប់ពីរងរបួសកជើងអំឡុងពេលទទួលជ័យជម្នះ ៤-០ នៅ Manche​s​ter City កាលពីថ្ងៃសៅរ៍ ។នេះបើយោងតាមក្លឹប Premier League បានប្រកាស។

កីឡាករសញ្ជាតិអ៊ីតាលីវ័យ ២៨ ឆ្នាំរូបនេះបានបញ្ចប់ការប្រកួតក្រៅដីពេញ ៩០ នាទី ប៉ុន្តែក្លឹបនៅទីក្រុងឡុងដ៍បាននិយាយកាលពីថ្ងៃចន្ទថា​ Vicario បានរងរបួសអំឡុងពេលប្រកួត។

Spurs បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើ X ថា “យើងអាចបញ្ជាក់បានថា Guglielmo Vicario ថ្ងៃនេះបានទទួលការវះកាត់សម្រាប់របួសកជើងស្តាំរបស់គេ” ។ “Guglielmo នឹងត្រូវបានវាយតម្លៃដោយបុគ្គលិកពេទ្យរបស់យើង​ដើម្បីកំណត់ថាតើពេលណាគាត់អាចត្រលប់មកហ្វឹកហាត់វិញ។ ​

ក្រុម​នៅ​ទីក្រុង​ឡុងដ៍​ខាង​ជើង​ដែល​ស្ថិត​នៅ​លេខ​៦​ក្នុង​ក្រប​ខ័ណ្ឌ Premier League ដោយ​មាន​១៩​ពិន្ទុ ទទួល​ក្រុម AS Roma ក្នុង​ការ​ប្រកួត Europa League នៅ​ថ្ងៃ​ព្រហស្បតិ៍៕

Written by 

Related posts

Leave a Comment