រកឃើញ៤ក្រុមហើយ ឡើងទៅវគ្គ៨ក្រុម​ពាន​សម្តេច​តេជោ ថ្នាក់ជាតិ

ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ថ្នាក់ជាតិ បានរកឃើញ៤ក្រុមហើយ ឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមមាន៖ ​វិសាខា-បឹងកេត-ភ្នំពេញក្រោន និង Tiffy Army។

មុនឡើងវគ្គនេះ ក្រុម​វិសាខា បានយកឈ្នះលើក្រុមក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប សរុបទាំង២ជើង៨-០ ខណៈភ្នំពេញក្រោន បានយកឈ្នះលើក្រុមឈើ​តុំ​ខេត្តពោធិ៍សាត់ ​សរុបទាំង២ជើង​ ៩-០​ ​កងយោធពលខេមរភូមិន្ទ ឈ្នះ អង្គរថាយហ្គឺរ ​សរុបទាំង២​ ៦-៣​។ ចំណែក បឹងកេត ឈ្នះខេត្តកំពង់ចាម ១៦-០។

ដោយឡែកក្រុមផ្សេងទៀតដែលនឹងត្រូវប្រជែងកៅអី៨ក្រុមពានខាងលើ រួមមាន​៖ ស្វាយរៀង ប៉ះកែប ឡាយ្វ ប៉ះគីរីវង់ ណាហ្គា ប៉ះក្រសួងមហាផ្ទៃ និង​ ISI ​ជួបខេត្តត្បូងឃ្មុំ៕

Written by 

Related posts

Leave a Comment