លោក Trump ឲ្យលោក Zelensky ចាំអ៊ុតលទ្ធផលនៅអារ៉ាប៊ីសាអូឌីត

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ មុនពេលពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi នៅសេតវិមានថា ទំនាក់ទំនងស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន នឹងធ្វើឡើង ជាពិសេសនៅសប្តាហ៍ក្រោយ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ។

លោក បានលើកឡើងថា ថ្ងៃស្អែកមានកិច្ចប្រជុំនៅទីក្រុង Munich ហើយបន្ទាប់មក នៅសប្តាហ៍ក្រោយ មានកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីត ។

លោក​ បានបញ្ជាក់​ថា ជំហរអាមេរិក​ ចង់​បញ្ចប់​ជម្លោះ​អ៊ុយក្រែន។

លោក Trump បានបន្ថែមថា មន្ត្រីរុស្ស៊ី និងអាមេរិក នឹងជួបពិភាក្សាគ្នាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែននៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich នៅថ្ងៃទី ១៤ ខែកុម្ភៈ នេះ។

 លោក រំពឹងថានឹងជួបលោកពូទីន នៅអារ៉ាប៊ីសាអូឌីត ហើយបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសំណើ ដើម្បីបញ្ជាក់ច្បាស់ការថានឹងមានកិច្ចប្រជុំនៅទីនោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment