Real ​ខិតជិតក្នុងការបន្តកុងត្រាថ្មីជាមួយ Vinicius ដើម្បីបញ្ចប់​ការចាប់អារម្មណ៍​ពីក្លិបអារ៉ាប៊ីសាអូឌីត

ប្រភពជាច្រើនបានប្រាប់រ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថាក្លឹប Real Madrid ជិតឈានដល់ការយល់ព្រមលើការបន្តកិច្ចសន្យាថ្មីជាមួយ Vinicius Jr បន្ទាប់ពីកិច្ចពិភាក្សាបានចាប់ផ្តើមក្នុងខែមករា ចំពេលមានការចាប់អារម្មណ៍ពីក្លិបអារ៉ាប៊ីសាអូឌីតដើម្បីចុះហត្ថលេខាលើកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ​រូបនេះជា​មួ​យ​កិច្ចព្រមព្រៀងបំបែកកំណត់ត្រាមួយ ​។

ទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធប្រេស៊ីល​ដំណើរការរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៦-២៧ ក៏ដោយ ក៏ម្ចាស់ជើងឯកអេស្ប៉ាញបានទាក់ទងភ្នាក់ងាររបស់កីឡាកររូបនេះកាលពីខែមុន លើកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត ដើម្បីបញ្ចប់ការចាប់អារម្មណ៍របស់ក្លិបអារ៉ាប៊ីសាអូឌីត​ ដែលចិញ្ចឹមចិត្តចង់បាន Vinicius Jr អស់រយៈពេលជាងមួយឆ្នាំមកហើយ៕

Written by 

Related posts

Leave a Comment