Premier League ដាក់ពិន័យលោក Arne Slot ​២ប្រកួត ព្រោះមូលហេតុនេះ

ក្របខណ្ឌ Premier League បានសម្រេចដាក់ពិន័យគ្រូបង្វឹក Liverpool  លោក Arne Slot ចំនួន២ប្រកួត នៅពេលទទួលបានកាតក្រហមនៅពេលចប់ការប្រកួតដែល ក្រុមហង្សក្រហម លេងស្មើ ២-២ ទល់នឹង Everton ​កាលពីយប់ម្សិលមិញ។

លោក Slot និងជំនួយការរបស់លោកគឺ Spike Hulshoff បានដើរទៅតវ៉ានៅនឹងមុខអាជ្ញាកណ្តាល Michael Oliver ក្រោយកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅកីឡដ្ឋាន Goodison Park ក្នុងលីគអង់គ្លេស ប្រចាំសប្តាហ៍ទី២៤ ជើងទី២។ លោក Slot ​ បានតវ៉ាគ្រាប់បាល់តាមស្មើ ២-២ របស់កីឡាករ James Tarkowski នៅនាទី៩០+៨ ដែលបានបង្កកំហុស ផ្ទុយពីអាជ្ញាកណ្តាលបានផ្តល់នោះចូលទី ដែលមានការបញ្ជាក់ពី VAR ទៀតផង។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ Premier League បានបញ្ជាក់ថា «គ្រូបង្វឹក Liverpool គឺលោក Arne Slot បានបញ្ចេញអាកប្បកិរិយាមិនសមរម្យ រួមទាំងសំដីអសុរស ដែលនាំឱ្យមានការដាក់ពិន័យ ២ប្រកួតក្នុងលីគ»។ ដែលជាធម្មតា កាតក្រហមអ្នកចាត់ការ គឺពិន័យតែ ១ប្រកួតប៉ុណ្ណោះ៕

Written by 

Related posts

Leave a Comment