គ្រាន់តែលោក ពូទីន លើកទូរស័ព្ទលោក ត្រាំ ភ្លាមតម្លៃប្រេងធ្លាក់ចុះភ្លែត

តម្លៃប្រេងបានធ្លាក់ចុះ នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារការរំពឹងទុកកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលរវាងអ៊ុយក្រែន និងរុស្ស៊ី ដោយអាចបញ្ចប់ទណ្ឌកម្មមួយចំនួនដែលរំខានដល់លំហូរនៃការផ្គត់ផ្គង់ និងចេតនារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការប្រកាសឲ្យប្រើប្រាស់ពន្ធគយ ។

ប្រេង Brent បានធ្លាក់ចុះ ៥៥ សេន ឬ ០.៧៣ ភាគរយ នៅ ៧៤.៦៣ ដុល្លារក្នុងមួយបារ៉ែល ខណប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) ធ្លាក់ចុះ ៥២ សេន ឬពី ០.៧៣ ភាគរយ មកនៅត្រឹម ៧០.៨៥ ដុល្លារ។

ប្រេង Brent និង WTI បានធ្លាក់ចុះជាង ២ ភាគរយ កាលពីថ្ងៃពុធ បន្ទាប់ពីលោក ត្រាំ និយាយថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន  និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បង្ហាញពីបំណងសន្តិភាពក្នុងការហៅទូរស័ព្ទដាច់ដោយឡែកជាមួយលោក ហើយត្រាំ បញ្ជាឱ្យមន្រ្តីកំពូលរបស់សហរដ្ឋអាមេរិក ចាប់ផ្តើមការពិភាក្សាស្តីពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី គឺជាប្រទេសផលិតប្រេងធំជាងគេទី ៣ របស់ពិភពលោក ហើយរងការដាក់ទណ្ឌកម្មលើការនាំចេញប្រេងឆៅដែលជាលទ្ធផលនៃការឈ្លានពានអ៊ុយក្រែន ជិត ៣ ឆ្នាំមុន ជាហេតុធ្វើឲ្យតម្លៃឡើងកាន់តែខ្ពស់ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment