ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Kai Havertz បានជួបបញ្ហារបួសសរសៃពួរ ដែលអាចអាក់ខានការប្រកួតរហូតដល់ចប់រដូវកាលនេះតែម្តង។
កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ បានរងរបួសនាអំឡុងពេលបោះជំរំហ្វឹកហាត់នៅទីក្រុង Dubai ប្រទេសអារ៉ាប់រួមនាពេលថ្មីៗនេះ ដ្បិតសារព័ត៌មាន Athletic បានចេញផ្សាយថា មិនទាន់ច្បាស់ថាតើត្រូវការវះកាត់ ឬយ៉ាងណា?
បច្ចុប្បន្ន Arsenal បានអវត្តមានកីឡាករសំខាន់ៗមានដូចជា Gabriel Martinelli និង Bukayo Saka ដែលមានរបួសសរសៃពួរដូចគ្នា គ្រាដែលខ្សែប្រយុទ្ធ Gabriel Jesus អវត្តមានដល់ចប់រដូវកាលតែម្តង ដោយសាររបួស ACL៕
