ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនទិញតំបន់ហ្គាហ្សាស្ទ្រីប នោះទេ។

នៅពេលសួរថាតើលោក គិតថាអាមេរិក អាចគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបដោយរបៀបណានោះ, លោក ត្រាំ បានលើកឡើងថា អាមេរិក មានសមត្ថភាពគ្រប់គ្រងហ្គាហ្សា ប៉ុន្តែយើងមិនធ្វើដូច្នោះទេ ។ យើងនឹងរក្សាតំបន់នោះ ឲ្យមានសន្តិភាព។
ការលើកឡើងបែបនេះរបស់លោក ត្រាំ គឺនៅក្នុងកិច្ចប្រជុំជាមួយដំណើរទស្សនកិច្ចរបស់ស្ដេច J King Abdullah II ។
ទន្ទឹមនោះ លោក ត្រាំ បានបន្ថែមថា សហរដ្ឋអាមេរិក នឹងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងទ្រង់ទ្រាយធំ ប្រហែលជាខ្នាតធំជាងគេនៅលើលោក ហើយសាងសង់សណ្ឋាគារ និងអគារការិយាល័យ លំនៅដ្ឋានផ្សេងទៀតនៅទីនោះ ដោយបន្តថា ខ្ញុំគិតថាហ្គាហ្សាស្ទ្រីបជាតំបន់ពេជ្រ ។
គួរបញ្ជាក់ថា កន្លងមក មានការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិលើផែនការរបស់លោក ត្រាំ ក្នុងការកាន់កាប់តំបន់ហ្គាហ្សា និងជម្លៀសពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់នោះ ៕

ដោយ៖ ពេជ្រ