ស្តេចហ្សកដានី ប្រឆាំងផែនការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាទ្បេស្ទីននៅហ្គាហ្សា និងតំបន់ខាងលិច

ស្តេច Abdullah II របស់ប្រទេសហ្សកដានីបាននិយាយកាលពីថ្ងៃអង្គារថា ទ្រង់បានរំលឹកឡើងវិញនូវជំហរដ៏ខ្ជាប់ខ្ជួនរបស់ហ្ស៊កដានី ប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និង West Bank អំឡុងពេលជួបជាមួយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសេតវិមាន។

មេដឹកនាំហ្ស៊កដានីបាននិយាយថាគាត់មាន កិច្ចប្រជុំដ៏មានការស្ថាបនាជាមួយលោក Trump នៅសេតវិមាន ហើយពួកយើងបានពិភាក្សាអំពីភាពជាដៃគូយូរអង្វែងរបស់ហ្ស៊កដានីជាមួយសហរដ្ឋអាមេរិក។

ទ្រង់បានលើកទ្បើងថា “ខ្ញុំបានរំលឹកឡើងវិញនូវជំហរដ៏រឹងមាំរបស់ហ្ស៊កដានីប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងតំបន់ West Bank ហើយនេះគឺជាជំហររបស់អារ៉ាប់រួបរួមផងដែរ។ ទ្រង់បន្តថាការកសាងតំបន់ហ្គាហ្សាឡើងវិញដោយមិនផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន និងការដោះស្រាយស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរគួរតែជាការងារអាទិភាពសម្រាប់ពួកយើងទាំងអស់គ្នា។

ទ្រង់​បាន​ថ្លែង​ថា ការ​សម្រេច​បាន​សន្តិភាព​ដោយ​យុត្តិធម៌​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ដំណោះស្រាយ​រដ្ឋ​ពីរ​គឺ​ជា​មធ្យោបាយ​ធានា​ស្ថិរភាព​ក្នុង​តំបន់។

ទ្រង់បានសរសេរលើបណ្តាញ X ថា “នេះតម្រូវឱ្យមានការដឹកនាំរបស់សហរដ្ឋអាមេរិក ហើយប្រធានាធិបតី Trump គឺជាបុរសសន្តិភាព”។ ទ្រង់បន្តទៀតថា “ ត្រាំគឺជាឧបករណ៍មួយក្នុងការធានាបទឈប់បាញ់នៅ Gaza ខណដែលយើងក៏មើលទៅសហរដ្ឋអាមេរិក និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការធានាថា ប៉ាទ្បេស្ទីនត្រូវតែកាន់កាប់តំបន់នោះ។

ទ្រង់ Abdullah បាននិយាយថា “ខ្ញុំក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើការឆ្ពោះទៅរកការថយចុះនៃការកើនឡើងនៅក្នុងតំបន់ West Bank និងការការពារការថមថយនៃស្ថានភាពនៅទីនោះដែលអាចមានផលប៉ះពាល់យ៉ាងទូលំទូលាយសម្រាប់តំបន់ទាំងមូល ហើយយើងនឹងបន្តដើរតួនាទីយ៉ាងសកម្មជាមួយដៃគូរបស់យើង ដើម្បីឈានទៅដល់សន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយសម្រាប់មនុស្សគ្រប់គ្នានៅក្នុងតំបន់”។

យ៉ាងណាក៏ដោយលោក Trump ក៏បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំនោះថា លោកនឹងយកតំបន់ហ្គាហ្សាស្ទ្រីបដែលឡោមព័ទ្ធក្រោមអំណាចរបស់សហរដ្ឋអាមេរិក ដោយទទូចថាគាត់នឹងអនុវត្តសំណើរដ៏ទូលំទូលាយរបស់គាត់ដើម្បីកាន់កាប់តំបន់ហ្គាហ្សា។ លោកត្រាំថា យើងនឹងដំណើរការគ្រប់គ្រងវាឱ្យបានត្រឹមត្រូវបំផុត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment