នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា ក្នុងដំណើរបំពេញបេសកកម្មទៅកាន់ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប បានឈ្លៀតដឹកនាំប្រតិភូគណៈកម្មការទី១នៃព្រឹទ្ធសភា ទស្សនៈកិច្ច និងស្វែងយល់ អំពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ។
លោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ក៏បានអមដំណើរ និងជម្រាបជូនប្រតិភូអំពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នៅប្រាសាទព្រះវិហារ ក្រោមការគ្រប់គ្រង និងចាត់ចែងរបស់អាជ្ញាធរជាតិព្រះវិហារ៕




