Liverpool ជ្រុះចេញពីពាន FA Cup ក្រោមថ្វីជើងក្រុមមកពីលីគទី២ Plymouth  

ក្រុមហង្សក្រហម Liverpool បានជ្រុះចេញពីពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup 2024-25 ត្រឹមជុំទី៤ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Plymouth Argyle ១ទល់នឹង០ នាយប់មិញនេះ ​។

Plymouth ដែលទើបដកគ្រូបង្វឹក Wayne Rooney ចេញពីតួនាទី ស្របពេលកំពុងឈរទីបាតតារាង នៃក្របខណ្ឌទី២ Championship បានយកឈ្នះក្រុមកំពូលតារាង Premier League របស់លោក Arne Slot ដោយបាល់ ១១ម៉ែត្រ ដោយកីឡាករ Hardie នៅនាទី៥៣ នៅកីឡដ្ឋាន Home Park។​ នេះជាការខកចិត្តដ៏ធំបំផុតមួយផងដែរសម្រាប់អ្នកចាត់ការទូទៅ Arne Slot ក្នុងរដូវកាលដំបូងរបស់លោកនៅ Anfield គ្រាដែលពួកគេមិនអាចឆ្លងចូលជុំទី៥ នៃ FA Cup បាន៕

Written by 

Related posts

Leave a Comment