អបអរ! នារីភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯកលីគកំពូលនារីកម្ពុជារដូវ​កាល​​២០២៤-២៥

ក្រុម​នារី​ភ្នំពេញ​ក្រោន បានក្លាយជាម្ចាស់ជើងឯកលីគកំពូលនារីកម្ពុជា រដូវ​កាល​​២០២៤-២៥ បន្ទាប់​ពី​បាន​យក​ឈ្នះក្រុម​នារី​វិសាខា ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីយប់មិញនៅកីឡដ្ឋាន​ស្តាត​ចាស់។

សម្រាប់​ជ័យ​ជម្នះ​ជាម្ចាស់​ជើង​ឯកពានរង្វាន់លីគនារីកម្ពុជា គឺជាលើកទី២ហើយ​សម្រាប់ក្រុម​នារីភ្នំពេញក្រោន ដោយ​នៅ​រដូវ​កាល​ឆ្នាំ២០២១-២០២២ ម្ចាស់​ជើង​ឯក​គឺ ភ្នំពេញក្រោន បន្ទាប់​ពី​ឈ្នះ ក្រុម​នារី​ណាហ្គាវើលដ៍​នៅ​វគ្គផ្ដាច់ព្រ័ត្រ។

សម្រាប់​ពាន​រង្វាន់​ និង​ចំណាត់​ថ្នាក់​ រួចមាន៖

ម្ចាស់ជើងឯក៖ ភ្នំពេញក្រោន

ជើងឯករង៖ វិសាខា

លេខ៣ និងក្រុម Fair Play៖ ណាហ្គាវើលដ៍

អ្នកគ្រូ ម៉ៅ សាវិន គ្រូបង្វឹក​ក្រុម​នារីភ្នមពេញក្រោន ឈ្នះពាន​រង្វាន់​គ្រូបង្វឹក​ល្អជាងគេ

កីឡាការិនី សឹម មៃសំ របស់​វិសាខា ឈ្នះពានរង្វាន់​កីឡាការិនីល្អជាងគេ

កីឡាការិនី សឹម មៃសំ របស់​វិសាខា ឈ្នះពានរង្វាន់កីឡាការិនីទាត់បញ្ចូលទីច្រើនជាងគេ

អ្នកចាំទី ជា ហ្វារីយ៉ា របស់​ភ្នំពេញក្រោន ឈ្នះពានរង្វាន់អ្នកចាំទីល្អជាងគេ

Written by 

Related posts

Leave a Comment