ក្រុមជម្រើសជាតិវៀតណាម បានផ្អាកសកម្មភាពហ្វឹកហាត់ភ្លាមៗ បន្ទាប់ពីសន្តិសុខឃើញមានជនចម្លែកមុខចំនួន៣នាក់ បានលួចមើលការហ្វឹកហាត់របស់ក្រុមជម្រើសជាតិវៀតណាម នៅកន្លែងផ្ទាំងបង្ហាញលទ្ធផល នៅកីឡដ្ឋាន Viet Tri 🇻🇳 ខណៈវៀតណាមត្រៀមប៉ះក្រុមភ្ញៀវថៃ នៅវគ្គផ្តាច់ព្រ័ត្រជើងទី១នៅថ្ងៃនេះនាកីឡដ្ឋាន Viet Tri 🇻🇳៕ប្រភព៖Cam-Sport Official
