គ្រូស្វាយរៀង សំណូមពរ​ដល់​ CPL​ ក្នុង​ការ​ពិចារណា​លើក​ពេលការ​ប្រកួត​ជាមួយ​​​បឹងកេត ព្រោះមូលហេតុនេះ

យោងតាមការចុះផ្សាយរបស់ផេកកីឡាក្នុងស្រុក Cam-Sport Official បានឲ្យដឹងថា គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀងលោក ​ Mattew McConkey បានសំណូមពរ​ដល់​ CPL​ ក្នុង​ការ​ពិចារណា​លើក​ពេលការ​ប្រកួត​ជាមួយ​ក្លឹប​បឹងកេត​ទៅ​ប្រកួត​ថ្ងៃ​ចន្ទ​វិញ​ ពីព្រោះ​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​ត្រូវ​ប្រកួតជាមួយ​ក្លឹប​ Shan United ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ថ្ងៃ​សុក្រ​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ​ ដល់​ថ្ងៃ​អាទិត្យ​ត្រូវ​ប្រកួត​ជាមួយ​ក្លឹប​បឹងកេត​ទៀត​ ដូច្នេះ​កីឡាករ​ស្វាយរៀង​មាន​ពេល​ថ្ងៃ​សៅរ៍​មួយ​ថ្ងៃ​សម្រាប់​ហ្វឹកហាត់​និង​ប្រមូល​កម្លាំង​ ដោយ​លោកគ្រូ​បន្ថែម​ទៀត​ថា​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​គឺ​ជា​ក្រុម​តែ​មួយ​គត់​ដែល​លេង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​ពានរង្វាន់​ Asean Shopee Cup 2025-2026។

សូមជម្រាបថា ​ព្រះ​ខ័នរាជ​ស្វាយរៀង នឹងប្រកួតជាមួយ Shan United FC ក្នុងពានរង្វាន់ក្លឹបកំពូលអាស៊ីអាគ្នេយ៍ ២០២៥-២០២៦ (ក្រុមពូលB) នៅថ្ងៃព្រហស្បតិ៍​ ​ទី២១ ខែសីហា ឆ្នាំ២០២៥ | ពហុកីឡដ្ឋាន Thuwanna Stadium, Yangon | ម៉ោង ៦:៣០ ល្ងាច (ម៉ោងនៅ​កម្ពុជា)៕

Written by 

Related posts

Leave a Comment