​សង្កាត់ទាំង៤ទទួលបានសម្ភារៈទ្រទ្រង់សុខភាពពីលោកអភិបាលក្រុងបានលុង

ខេត្តរតនគិរី÷ សង្កាត់ទាំង៤ គឺសង្កាត់កាចាញ សង្កាត់ឡាបានសៀក សង្កាត់បឹងកន្សែង និងសង្កាត់យក្ខឡោម ទទួលបានសម្ភារៈមួយចំនួនពីលោកអភិបាលក្រុងបានលុង ដើម្បីយកទៅចែកជូនដល់ក្រុមទ្រទ្រង់សុខភាព នៅតាមសង្កាត់នីមួយៗ កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នៅសាលាក្រុងបានលុង ខេត្តរតនគិរី។

លោក ទន់ ពៅ ចៅសង្កាត់​កាចាញ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៦កុម្ភ:នេះ ថា លោកអភិបាលក្រុងបានណែនាំនិងចែកជូនសម្ភារៈសម្រាប់ដល់ក្រុមទ្រទ្រង់សុខភាពភូមិក្នុងនោះសង្កាត់កាចាញមានចំនួន៨នាក់(ស្រី៨នាក់)សម្រាប់ធ្វើសកម្មភាពចុះទៅតាមភូមិ និងតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗបានមួក០១ កាតាបស្ពាយ០១ និងអាវភ្លៀង ០១ ផងដែរ។

លោកថា សង្កាត់ទាំង៣ទៀតក៏បានចែកជូនសម្ភារៈដូចគ្នាដែរដើម្បីយកទៅឲ្យក្រុមទ្រទ្រង់សុខភាពនៅតាមភូមិក្នុងសង្កាត់នីមួយៗនិងចុះពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងភូមិ។

ជាមួយគ្នានេះដែរ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្ត ញ៉ែម សំអឿន សូមឲ្យប្រជាពលរដ្ឋនាំគ្នាថែសុខភាព ដេកត្រូវដាក់ម៉ុងឲ្យបានត្រឹមត្រូវ ហូបទឹកឆ្អិន រួមទាំងចំណីអាហារឲ្យបានឆ្អិនជាមុនសិន ចៀសវាងមានបញ្ហាទៅដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើង៕

Written by 

Related posts

Leave a Comment