រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចូលច្រាំងថ្មចោទក្នុងទីក្រុង Antalya ប្រទេសទួរគី បណ្តាលឲ្យមនុស្ស ៣៣ នាក់រងរបួស ក្នុងនោះមានកុមារ ៨ នាក់ផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មានអ្នកដំណើរប្រហែល ១០ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
រថយន្តសង្គ្រោះបន្ទាន់ និងមន្ត្រីអនុវត្តច្បាប់ បានចូលដល់កន្លែងកើតហេតុភ្លាមៗ ផងដែរ។ មូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ នៅមិនទាន់ដឹងនៅឡើយទេ ។
ព័ត៌មាបលម្អិតពីអ្នកស្លាប់ និងរងរបួសបន្ថែមនៅមិនទាន់ ដឹងនៅឡើយ៕

ដោយ៖ ពេជ្រ