បាញ់ប្រហារដ៏កម្រនៅស៊ុយអែត ក្នុងមជ្ឈមណ្ឌលអប់រំមនុស្សពេញវ័យ ស្លាប់ ១១ នាក់

ការបាញ់ប្រហារដ៏អាក្រក់បំផុតក្នុងប្រទេសស៊ុយអែត បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១១ នាក់ ស្លាប់ រួមទាំងខ្មាន់កាំភ្លើងនៅមជ្ឈមណ្ឌលអប់រំមនុស្សពេញវ័យមួយនៅភាគខាងលិចនៃរដ្ឋធានី Stockholm ខណដែលក្រុមមន្ត្រី បានព្រមានថាចំនួនអ្នកស្លាប់អាចកើនឡើង ។

ហេតុផលរបស់ខ្មាន់កាំភ្លើង ក៏ដូចជាចំនួនអ្នករបួស មិនត្រូវបានកំណត់នៅឡើយ ខណដែលស៊ុយអែត ជាកន្លែងដែលមានអំពើហិង្សាដោយកាំភ្លើងនៅសាលារៀនគឺកម្រមានណាស់ ដែលកើតឡើងពីការវាយប្រហារដោយការបង្ហូរឈាមបែបនេះ ដែលប៉ូលិសនៅដើមដំបូងបាននិយាយថា វាពិបាកក្នុងការរាប់ចំនួនអ្នកស្លាប់ក្នុងចំណោមការសម្លាប់រង្គាល។

សាលាដែលមានឈ្មោះថា Campus Risbergska ផ្តល់ថ្នាក់អប់រំបឋម និងមធ្យមសិក្សាសម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី 20 ឆ្នាំឡើងទៅ ថ្នាក់ភាសាស៊ុយអែតសម្រាប់ជនអន្តោប្រវេសន៍ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីសម្រាប់ជនពិការបញ្ញា។ វាស្ថិតនៅជាយក្រុង Orebro ដែលមានចម្ងាយប្រហែល 200 គីឡូម៉ែត្រ (125 ម៉ាយ) ភាគខាងលិចនៃរដ្ឋធានី Stockholm ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Gunnar Strömmer បានហៅការបាញ់ប្រហារនេះថា “ជាព្រឹត្តិការណ៍ដែលអង្រួនសង្គមរបស់យើងទាំងមូលដល់ស្នូលរបស់វា” ។

ការបាញ់ប្រហារបានចាប់ផ្តើមកាលពីរសៀលថ្ងៃអង្គារ បន្ទាប់ពីសិស្សជាច្រើនបានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការប្រឡងថ្នាក់ជាតិ។ សិស្សដែលជ្រកកោននៅក្នុងអគារក្បែរនោះ ហើយផ្នែកផ្សេងទៀតនៃសាលាត្រូវបានជម្លៀសចេញបន្ទាប់ពីការបាញ់ប្រហារ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment