ខេត្តសៀមរាប ៖ មន្រ្តីប៉ូលិសស័ក្តិ៤ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូក្នុងល្បឿនលឿនហើយក៏ជ្រុលទៅបុកជាមួយរថយន្ត។ ហេតុការណ៍នេះកើតឡើង នៅម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ លើផ្លូវតេជោសន្តិភាព (ផ្លូវវាងក្រុង) មុខស្ថានីយ៍ប្រេង ឥន្ធនៈ យីហោ ប៉ាប៉ា ស្ថិតនៅភូមិ ថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕

