ក្រុមហាម៉ាស ប្រកែកដាច់អហង្ការលើសំណើ Trump ដែលចង់កាន់កាប់ហ្គាហ្សា

អ្នកនាំពាក្យរបស់ក្រុមហាម៉ាស លោក Izzat al-Risheq បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស ច្រានចោលសំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្នុងតំបន់ហ្គាហ្សា ទៅកាន់បណ្តាប្រទេសអារ៉ាប់ ក្រោមលេសនៃការស្ដារតំបន់ឡើងវិញ។

អ្នកនាំពាក្យរូបនេះ បានលើកឡើងថា យើងច្រានចោលសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលលោក អំពាវនាវឱ្យប្រជាជនរបស់យើងចាកចេញពីមាតុភូមិ ក្រោមលេសនៃការកសាងតំបន់នេះឡើងវិញ ដោយពិពណ៌នាអំពីសំណើនេះថាជាការប៉ុនប៉ងដ៏ឃោឃៅក្នុងការលុបបំបាត់បុព្វហេតុប៉ាឡេស្ទីន ។

លោក Trump បាននិយាយ នៅថ្ងៃទី ២៥ ខែមករាថា លោក គិតថាវាអាចទៅរួចសម្រាប់ពលរដ្ឋប៉ាឡេស្ទីន ក្នុងការតាំងទីលំនៅថ្មី នៅក្នុងប្រទេសអារ៉ាប់ផ្សេងទៀត។

Trump ថា លោក បានពិភាក្សារឿងនេះជាមួយស្តេច Abdullah II នៃហ្ស៊កដានី ហើយសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi រួចហើយ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រី​ការបរទេស​អេហ្ស៊ីប​ បាន​ថ្កោលទោស​ផែនការ​នេះ​ថា​ ជា​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ប៉ាឡេស្ទីន​ផ្ទាល់​ក្នុង​ទឹកដី​ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣១ ខែមករា លោក Trumps បាននិយាយថា វាប្រាកដណាស់ថា អេហ្ស៊ីប និងហ្ស៊កដានី នឹងទទួលពលរដ្ឋប៉ាឡេស្ទីន ដែលត្រូវជម្លៀសទៅ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment