​ប្រព័ន្ធ VAR បង្កកំហុស ១៣លើកនៅ Premier League រដូវកាលនេះ  

ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល Video Referee Assistant ត្រូវបានគេរកឃើញថា បានបង្កកំហុសឆ្គងមានទៅ ១៣លើកហើយក្នុងលីគអង់គ្លេស Premier League រដូវកាលឆ្នាំ២០២៤-២៥ តិចជាងរដូវកាលមុន ដែលមាន ២០លើក បើធៀបនឹងរយៈពេលដូចគ្នា។

​កំហុសទាំងនោះគឺមាន ៤លើក ធ្វើឡើងដោយមិនត្រឹមត្រូវ គ្រាដែល ៩លើកផ្សេងទៀត ពុំបានចាប់កំហុសតែម្តង គិតត្រឹមសប្តាហ៍ទី២៣ ជើងទី២ រដូវកាលនេះ។ ជារួម VAR បានធ្វើឱ្យមានភាពចម្រូងចម្រាស់ និងអន្តរាគមន៍មានដល់ទៅ ៧០លើក ក្នុងចំណោមប្រកួតសរុប ២៣៩លើក ដោយមាន ១លើកទៅហើយ ក្នុងចំណោម ៣ប្រកួតក្នុងលីគគិតត្រឹមពេលនេះ។

ជាមួយគ្នានោះដែរលីកនិយាយថាភាពត្រឹមត្រូវនៃ ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល គឺ​៩៦.៤% មានការកើនឡើងបើប្រៀបធៀបកាលពីឆ្នាំមុន​មាន៩៥.៧%ប៉ុណ្ណោះ៕

Written by 

Related posts

Leave a Comment