Bologna ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia ជាលើកដំបូងក្នុងរយៈពេល២៦ឆ្នាំ

ការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Coppa Italia ជាលើកដំបូងក្នុងរយៈពេល ២៦ឆ្នាំគឺជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់ Bologna ។នេះបើយោងតាមគ្រូបង្វឹកលោក Vincenzo Italiano បាននិយាយបន្ទាប់ពីក្រុមរបស់លោកយកឈ្នះ ១-០ នៅ Atalanta កាលពីថ្ងៃអង្គារ។

Bologna បានជួបការលំបាក​លីគ ជាមួយនឹងជ័យជម្នះតែមួយលើកគត់ក្នុងការប្រកួត ៨ លើក ប៉ុន្តែ​ការ​ទទួល​ជ័យ​ជម្នះ​កាល​ពី​ថ្ងៃ​អង្គារ​លើ​ក្រុម​កំពូល​តារាង Serie A ​បាន​បង្កើន​ទំនុក​ចិត្ត​ក្រុមឡើងវិញ។

លោក Italiano បានប្រាប់អ្នកយកព័ត៌មានថា “យើងបានលេងសម្រាប់ប្រវត្តិសាស្រ្ត ហើយយើងទទួលបានជោគជ័យ” ។”នេះគឺជាពេលវេលាដ៏ស្រស់ស្អាត វាតែងតែជំរុញ​ឱ្យ​យើងនូវអ្វីដែលល្អបំផុត”៕

Written by 

Related posts

Leave a Comment