កម្ពុជា​បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​កីឡា​អាស៊ី​រដូវរងា​ជា​លើក​ដំបូង

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្រេចបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតកីឡា Asian Winter Games 2025 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន ចាប់ពីថ្ងៃទី ៧ ដល់ ១៤ ខែកុម្ភៈ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រកីឡាកម្ពុជា ដែលអត្តពលិកចូលរួមប្រកួតកីឡាអាស៊ីរដូវរងា។

លោកអគ្គលេខាធិការបានមានប្រសាសន៍ថា៖ នេះជាលើកទីមួយហើយសម្រាប់កម្ពុជា ដែលជាប្រទេសត្រូពិច និងក្តៅ ដែលមានក្រុមកីឡាចូលរួមព្រឹត្តិការណ៍ Asian Winter Games នៅទីក្រុងហាប៊ីន ប្រទេសចិន នេះជាមោទនភាពមួយសម្រាប់កម្ពុជា ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ជាលើកដំបូងក្នុងការចូលរួមក្នុង Asian Winter Games ។

នេះជាគោលនយោបាយ និងចក្ខុវិស័យរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលអនុញ្ញាតឱ្យប្រទេសដែលមានអាកាសធាតុក្តៅ និងគ្មានត្រជាក់ ឬទឹកកក ដើម្បីផ្សព្វផ្សាយការប្រកួតរដូវរងាឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ប៉ុន្តែយើងត្រូវតែចូលរួមក្នុងការប្រកួត។ ការជំរុញនេះទទួលបានជោគជ័យនៅឆ្នាំ ២០២៥ នៅពេលដែលយើងបានទទួលអាហារូបករណ៍បណ្តុះបណ្តាលនៅប្រទេសកូរ៉េខាងត្បូងតាមរយៈកម្មវិធី Dream ដែលទីក្រុង Pongchhang ប្រទេសកូរ៉េខាងត្បូងបានជួយបណ្តុះបណ្តាល និងបង្វឹកដល់អត្តពលិករបស់យើងក្នុងការចូលរួមក្នុងការប្រកួតកីឡានេះ។ ដូច្នេះ​សូម​ជួយ​គាំទ្រ និង​លើក​ទឹកចិត្ត​ពួកគេ​ក្នុង​ការ​ប្រកួត​នេះ ដែល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​យើង។ ចាប់ពីឆ្នាំ 2025 តទៅ កម្ពុជានឹងចាប់ផ្តើមចូលរួមក្នុងការប្រកួតកីឡារដូវរងា”។

សម្រាប់​ប្រភេទ​កីឡា​ដែល​កម្ពុជា​នឹង​បញ្ជូន​ទៅ​ចូលរួម​នោះ គឺ​កីឡា រំអិលលើទឹកកក​ ដែល​មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​សរុប​ចំនួន ៩​នាក់។

 គួរជម្រាបថា៖ ព្រឹត្តិការណ៍ Asian Winter Games ដែលប្រារព្ធឡើងដំបូងក្នុងឆ្នាំ ១៩៨៦ នៅទីក្រុង Sapporo ប្រទេសជប៉ុន ត្រូវបានធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង។ ឆ្នាំ ២០២៥នេះ គឺជាលើកទី ៩ ដែលមានអត្តពលិកមកពី ៣៤ ប្រទេសនឹងចូលរួមប្រកួតក្នុង១១ ប្រភេទកីឡា ចែកចេញជា ៦៤ វិញ្ញាសា៕

Written by 

Related posts

Leave a Comment