ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល”

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកកម្មវិធីសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល” នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលចំនួន ៣០ក្រុមហ៊ុន សរុបប្រមាណ ៨៣នាក់។

សិក្ខាសាលានេះ រៀបចំដោយរួមបញ្ចូលការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ការអនុវត្តផ្ទាល់ (Demo) និងកិច្ចពិភាក្សាសំណួរចម្លើយ ទាក់ទងនៅនឹងនិន្នាការ បញ្ហាប្រឈម ហានិភ័យ វិធីសាស្រ្តក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ជាពិសេសការរៀបចំផែនការក្នុងការធានាសុវត្ថិភាពនិងសន្តិសុខលើការគ្រប់គ្រង ប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលសមស្របទៅតាមឧត្តមានុវត្តន៍តំបន់និងសកល។

Written by 

Related posts

Leave a Comment