ក្រុមតោខៀវ Chelsea បានគ្រងជើងឯកពានរង្វាន់លំដាប់ទី៣ទ្វីបអឺរ៉ុប Uefa Conference League ក្រោយវាយបកយកឈ្នះលើក្រុម Real Betis ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៤-១ កាលពីយប់មិញ។
សម្រាប់នេះក្រុម Real Betis បានបើកការនាំមុខមុខនៅនាទីទី៩ ដោយកីឡាករ Ezzalzouli ប៉ុន្តែចូលវគ្គទី២ Chelsea បានវាយបកយកឈ្នះ៤គ្រាប់វិញដោយកីឡាករ E. Fernández (65′) N. Jackson (70′) J. Sancho (83′) និងកីឡាករ M. Caicedo (90’+1)។
នេះមានន័យថា Chelsea ជាក្រុមតែមួយនៅតំបន់អឺរ៉ុប ដែលឈ្នះពានទាំង ៥កម្មវិធីរបស់ UEFA មានពានរង្វាន់ UEFA Cup Winners’ Cup, UEFA Super Cup, UEFA Champions League, UEFA Europa League, UEFA Conference League ក្លាយជាកំណត់ត្រាអស្ចារ្យជាងគេប្រចាំក្របខ័ណ្ឌលីគអឺរ៉ុប ៕
