បន្ទាយមានជ័យ ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ និងការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់(៥)។
ដំណើរចុះជួបសំណេះសំណាលនេះ ត្រូវបានចូលរួមអមដំណើរដោយលោក ឈួន សោភា ប្រធានស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់(៥) ប្រចាំខេត្តបន្ទាយមានជ័យ និងលោកប្រធានសាខាគយខេត្ត និង មន្ត្រី ប្រធានការិយាល័យ ខេត្តបន្ទាយមានជ័យ ៕



