ភ្នំពេញ ៖ ខណដឺលម៉ូតូសណ្តោងរម៉កមួយគ្រឿងខូចហើយត្រូវបានបុរស២នាក់ រួមនិងស្ត្រីម្នាក់ នាំគ្នារុញបណ្តោយតាមផ្លូវ៦០ម៉ែត្រ តែគាប់ជួនក៍មានបុរសម្នាក់បានបើករថយន្តម៉ាក ហ៊ីយុនដាយស្តារិច ក្នុងស្ថានភាពស្រវឹងជោគ ហហើយជ្រុលទៅបុករឺម៉កពីក្រោយទាំងកំរោល បណ្តាលឲ្យស្លាប់ម្នាក់និងរបួស២នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕


