ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គរជ័យផ្ដល់ជូនកៅអីប្រជុំ ចំនួន៣០ដែលជាអំណោយរបស់ទីភ្នាក់ងារGo Study China ដល់រដ្ឋបាលឃុំអង្គរជ័យ

កំពត៖ ព្រឹកថ្ងៃទី២  ខែកុម្ភ: ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គរជ័យ បានរៀបចំវេទិកាសាធារណៈនៅភូមិអង្គរំដួល  ឃុំអង្គរជ័យ  ស្រុកអង្គរជ័យ  ខេត្តកំពត ក្រោមអធិបតីភាព  ឯកឧត្តម ហ៊ុន កុសល អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គរជ័យ  ដែលមានការចូលរួមពី លោកបណ្ឌិត អៃ សុងហ៊ាង អនុប្រធានចុះមូលដ្ឋានឃុំរដ្ឋបាលឃុំ  សហការី  និងប្រជាពលរដ្ឋសរុប ៩៥នាក់ ស្រី ៤៧នាក់។  ក្នុងនោះក្រុមការងារបានជួយឧបត្ថម្ភ កៅអីប្រជុំ ចំនួន  ៣០  ដល់រដ្ឋបាលឃុំអង្គរជ័យដែលជាអំណោយរបស់ទីភ្នាក់ងារ  Go Study China តាមរយ:លោកបណ្ឌិតអៃ  សុងហ៊ាង  ដើម្បីសម្រួលដល់ការងាររដ្ឋបាលរបស់ឃុំ  ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន  និងសូឡាចំនួន  ០១ដើម  ដាក់បំភ្លឺក្នុងភូមិអង្គរំដួល។  ក្នុងវេទិកាសាធារណ:នេះ  គឺជាការរៀបចំឡើងលើកទី៦  របស់ឃុំអង្គរជ័យ  ក្នុងគោលបំណងប្រមូល  និងដោះស្រាយ បញ្ហា  និងកង្វល់ជាមូលដ្ឋានរបស់ប្រជាពល រដ្ឋ។ ក្តីកង្វល់  និងសំណូមពររបស់ប្រជាពលរដ្ឋរួមមាន៖  បញ្ហាទឹកស្អាត  (គ្មានទឹកប្រើប្រាស់គ្រប់គ្រាន់) បញ្ហាអគ្គិសនី (ដាច់ញឹកញាប់)  សូឡាដាក់បំភ្លឺតាមដងផ្លូវ  ទំនប់ទឹកខ្វះខាតទឹក ប្រើប្រាស់ ស្នើសុំផ្លូវគ្រួសក្រហម  និងស្នើសុំបណ្ណប.ប.ស  សម្រាប់មនុស្សចាស់ ។ ជាការឆ្លើយតបទៅនឹងក្តីកង្វល់  និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិអង្គរំដួល  ក្រុមការងាររាជរដ្ឋាភិបាល  និងរដ្ឋបាលឃុំ  បានជួយឧបត្ថម្ភសូឡាដាក់បំភ្លឺតាមផ្លូវ  ធ្វើផែនការរៀបចំចាក់ផ្លូវគ្រួសក្រហមជូនប្រជាពលរដ្ឋ  និងធ្វើរបាយការណ៍លេីសំណេីផ្សេងៗទៀតជូនថ្នាក់ស្រុក  និងថ្នាក់ដឹកនាំ៕

Written by 

Related posts

Leave a Comment