មន្ត្រីការទូត៖ អ៊ីរ៉ង់ បដិសេធកិច្ចចរចាជាមួយ ត្រាំ ដោយសារអាមេរិក ធ្លាប់បំផ្លាញទំនុកចិត្ត

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera ថា បច្ចុប្បន្ននេះទីក្រុង Theran មើលឃើញថាគ្មានហេតុផល ដើម្បីចាប់ផ្តើមកិច្ចចរចាដោយផ្ទាល់ជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក  លោក ដូណាល់ ត្រាំ នោះទេ។

 លោក បានគូសបញ្ជាក់ថា កិច្ចចរចាកើតឡើង លុះត្រាតែមានរឿងអ្វីមួយកើតឡើង។ នៅចំណុចនេះ ខ្ញុំមើលមិនឃើញហេតុផលសម្រាប់បញ្ហាណាមួយនោះទេ។ ទោះជាយ៉ាងណាក៏ដោយ យើងពិតជាត្រូវមើលថាតើគោលនយោបាយអ្វីដែលពួកគេនឹងបន្ត និងថាតើហេតុផលលេចឡើងសម្រាប់ការសន្ទនាដែរឬទេ ។  ការត្រៀមខ្លួនរបស់ទីក្រុង Tehran ក្នុងការចូលរួមកិច្ចពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋបាល លោក ត្រាំ នៅតែមាន ។

 លោក Araghchi បានកត់សម្គាល់ថា យើងធ្លាប់ចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ដោយបន្ថែមថា រដ្ឋបាលសហរដ្ឋអាមេរិក សម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយយើង ដូច្នេះ យើងក៏ដកសេចក្ដីទុកចិត្តដូចគ្នា ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment